Ad Code


 

ជ្រះថ្លាក្នុងចិត្ត


សេចក្តីជ្រះថ្លា ជាកម្លាំងចិត្ត ដែលធ្វើឱ្យចិត្តមានសុខភាពល្អ និងចម្រើនទៅដោយការងារជាប្រយោជន៍ ម្យ៉ាងទៀតសេចក្តីជ្រះថ្លាគឺជាអបវជ្ជសុខ បានដល់សេចក្តីសុខដែលប្រាសចាកទោស សុខក្នុងចិត្ត ជាមនោកម្មនាំឱ្យមានវិបាកជាសុខ មិនត្រឹមតែប៉ុណ្ណោះ សេចក្តីជ្រះថ្លាក្នុងព្រះរតនត្រ័យ គឺជាបាទនៃលោកុត្តរធម៌ទៀតផង។

អ្នកដែលមានបញ្ញា មានសេចក្តីជ្រះថ្លាជាភូមិឋាន គ្រាន់តែគិតប៉ុណ្ណោះ ក៏បានសេចក្តីសុខសម្រាប់រស់នៅទៅហើយ មានចាំបាច់ទៅធ្វើបាប ចិញ្ចឹមជីវិតខុស និងឈ្លោះទាស់ទែងអី រស់នៅដោយសម្មាអាជីវោ។

លោកនៃការរស់នៅ គឺអារម្មណ៍របស់ចិត្ត បើត្រឹមតែចិត្តដឹងអារម្មណ៍ប៉ុណ្ណោះ តើមានអ្វីជារបស់យើង មានអ្វីជាយើង មានអ្វីជាខ្លួនយើង។

ចិត្តជាធម្មជាតិ តែងដឹងអារម្មណ៍ល្អ ឬមិនល្អជាធម្មតា ដូចផែនដីជាទីទទួលរបស់ល្អ ឬមិនល្អជាធម្មតា ដូច្នោះ ឱ្យតែចិត្តប្រាកដលក្ខណៈត្រឹមតែជាចិត្តប៉ុណ្ណោះ នេះជាចិត្តានុបស្សនាសតិប្បដ្ឋាន ជាដំណើរចេញចាកលោក។

ដកស្រង់ចេញពីសៀវភៅ សិក្សាព្រះសូត្រ ភាគ២ រៀបរៀងដោយលោកគ្រូអគ្គបណ្ឌិតធមមាចារ្យ ប៊ុត សាវង្ស

 

Post a Comment

0 Comments